សូមស្វាគមន៍មកកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី

សូមស្វែងយល់អំពី ក្រុមហ៊ុនរបស់យើង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មជាផ្លូវការនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៤ ពីសំណាក់ធនាគារជាតិនៃកម្ពុជា។ ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី មានការិយាល័យចំនួន ១១ តាមបណ្តាស្រុក ខេត្ត-ក្រុង-រាជធានី (ការិយាល័យកណ្តាល ០១ និងសាខាចំនួន ១០) និងមានបុគ្គលិកសរុប ២០២នាក់។ ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី មានអតិថិជនសកម្មចំនួន ៦.១១០ នាក់ និងទំហំឥណទានសរុបចំនួនជាង ១,៦៦ លានដុល្លារអាមេរិក ជាមួយនឹងកម្រិតឥណទានមានហានិ ភ័យ (PAR) ទាប។

  • ២០១៤ទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា
  • ១១ការិយាល័យ
  • ២០២បុគ្គលិក
  • ៦.១១០អតិថិជនសកម្ម
ទស្សនៈវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី នឹងក្លាយជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ប្រកបដោយការអភិវឌ្ឍ និងគុណធម៌។

បេសកកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី គឺជាគ្រឹះស្ថានដែលផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបដល់ប្រជាពលរដ្ឋ ដោយផ្តោតជាអាទិភាពលើ៖

  1. ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនងប្រើប្រាស់សេវាហិរញ្ញវត្ថុ។
  2. បង្កើតភាពស្និទ្ធស្នាល និងជាដៃគូដ៏ល្អ ដើម្បីឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា។
  3. កសាងសមត្ថភាពបុគ្គលិក ពង្រីកបណ្តាញប្រតិបត្តិការឱ្យបានធំទូលាយ រួមជាមួយនឹងការអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យាទំនើបទាន់សម័យ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ច្បាប់ សីលធម៌ បរិស្ថាន និងកិច្ចការសង្គម។
ពាក្យស្លោក
យើងរីកចម្រើនជាមួយគ្នាជានិរន្តរ
តម្លៃរួម

VCARE

យើងប្តេជ្ញាចិត្តប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវគុណតម្លៃស្នូលរួមមួយ គឺ “ ថែរក្សា និងផ្តល់តម្លៃ” VCARE ក្នុងន័យថា យើងទាំងអស់គ្នាជាគ្រួសារតែមួយ WE ARE A UNITED FAMILY:

  • គុណធម៌ និងសុជីវធម៌

  • ការប្តេជ្ញាចិត្ត

  • គណនេយ្យភាព និងទំនួលខុសត្រូវ

  • សេចក្តីគោរព

  • ប្រសិទ្ធភាព និងនិរន្តរភាព