លោក ឈុន ស៊ីណា

លោក ឈុន ស៊ីណា

ប្រធាននាយកប្រតិបត្តិ

សញ្ញាតិខ្មែរ កើតនៅឆ្នាំ ១៩៨៣ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យបៀលប្រាយ ជំនាញគ្រប់គ្រងទូទៅនៅឆ្នាំ២០១១ និងធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើន ទាក់ទងនឹងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ។ លោកគឺជាស្ថាបនិកម្នាក់របស់និរន្តរ ចាប់តាំងពីង្កើតនៅក្នុងឆ្នាំ២០១៣ មក។ មុនពេលតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្តិ លោកធ្លាប់មានបទពិសោធន៍ជា មន្ត្រីឥណទាន ជាគណនេយ្យករ នាយកនាយកដ្ឋានហិរញ្ញវត្ថុ និងប្រធាននាយកហិរញ្ញវត្ថុ ។
លោក កៀត វីរៈ

លោក កៀត វីរៈ

ប្រធានមុខងារប្រតិបត្តិតាម

សញ្ញាតិខ្មែរ កើតនៅឆ្នាំ១៩៨២ លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ បៀលប្រាយ ជំនាញគ្រប់គ្រងទូទៅនៅឆ្នាំ២០០៨ និងធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនទាក់ទង នឹងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ។ លោក ត្រូវបានតែងតាំងជាប្រធានមុខងារប្រតិបត្តិតាម។ មុនពេលចូលបម្រើ ការងារជាមួយ និរន្តរ លោកធ្លាប់មានបទពិសោធន៍ ជាអ្នកធ្វើ និងគ្រប់គ្រងការងារដ្ឋបាលអស់រយៈពេលជាច្រើនឆ្នាំ នៅធនាគារ អេស៊ីលីដាភីអិស៊ី។
លោក មាស វ៉ាន់ដេត

លោក មាស វ៉ាន់ដេត

នាយកនាយកដ្ឋានព័ត៌មានវិទ្យា

សញ្ញាតិខ្មែរ កើតនៅឆ្នាំ១៩៧៤ លោកទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញជំនាញបច្ចេកវិទ្យាព័ត៌មាននៅ ឆ្នាំ២០០៧ និង ធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើន ទាក់ទងនឹងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ។ ក្រៅពីបម្រើការងារជាមួយនិរន្តរ លោកក៏ជា សាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យាមួយរូប នៅសាកលវិទ្យា ល័យភូមិន្ទភ្នំពេញផងដែរ។
លោក ឡេង ល័ក្ខ

លោក ឡេង ល័ក្ខ

នាយកនាយកដ្ឋានហិរញ្ញវត្ថុ

សញ្ញាតិខ្មែរ កើតនៅឆ្នាំ១៩៨២លោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យន័រតុន ជំនាញធនាគារ និងហិរញ្ញវត្ថុនៅឆ្នាំ២០១៥ និងកំពុងបន្តការសិក្សាថ្នាក់ ACCA នៅវិទ្យាស្ថាន CamEd ។ លោកធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនទាក់ទងនឹងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជា នាយកនាយកដ្ឋានហិរញ្ញវត្ថុ ។ មុនពេលចូលបម្រើការងារជាមួយនិរន្តរ លោកធ្លាប់មានបទពិសោធន៍ជាអ្នកធ្វើ និងគ្រប់គ្រងការងារ សវនកម្មផ្ទៃក្នុងនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ជាច្រើនឆ្នាំ។
លោក ឈុន សុភា

លោក ឈុន សុភា

នាយកនាយកដ្ឋានធនធានមនុស្ស

សញ្ញាតិខ្មែរ កើតនៅក្នុងឆ្នាំ ១៩៨៨, លោកបានបញ្ចាប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ក្នុងឆ្នាំ២០១៣ លើជំនាញហិរញវត្ថុ និងធនាគារ ពីសកលវិទ្យាល័យ អាស៊ី អីរ៉ុប។ លោកបានចូលបម្រើការងារដំបូងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ក្នុងឆ្នាំ២០១៦ តួនាទីជាមន្ត្រីឥណទាន ហើយ លោក ត្រូវបានដំលើងតួនាទីជា អនុប្រធាន នាយកដ្ឋានឥណទាន ក្នុងឆ្នាំ ២០២០។ ចុងក្រោយ លោក ត្រូវបានតែងតាំងជានាយក នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល ក្នុងឆ្នាំ២០២១។ មុនពេលចូលបម្រើការងារជាមួយ និរន្តរ លោក មានបទពិសោធន៍ជាច្រើនឆ្នាំ លើការគ្រប់គ្រងធនធានមនុស្ស និង នៅក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ និងធនាគារ។
លោក យ៉ន យ៉េន

លោក យ៉ន យ៉េន

នាយកនាយកដ្ឋានឥណទាន

សញ្ញាតិខ្មែរ កើតនៅឆ្នាំ១៩៨៣ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ជំនាញគ្រប់គ្រងទូទៅ នៅ ឆ្នាំ២០១៥។លោកត្រូវបានតែងតាំងជា នាយកនាយកឥណទានក្នុងឆ្នាំ ២០២៣ ។មុនចូលបម្រើការងារជាមួយនិរន្តរ លោកធ្លាប់មានបទពិសោធន៍ ជានាយកនាយកដ្ឋានផ្នែកលក់អស់រយៈពេលច្រើនឆ្នាំ នៅក្រុមហ៊ុន លី ហួរ ភី អិល ស៊ី។
លោក ឆាន់ ធីរក្ស

លោក ឆាន់ ធីរក្ស

នាយកនាយកដ្ឋានសវនកម្ម

សញ្ញាតិខ្មែរ កើតនៅឆ្នាំ១៩៨៧លោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យន័រតុន ជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅឆ្នាំ២០១៣។ លោកធ្លាប់បានចូលរួមវគ្គហ្វឹកហ្វឺនជាច្រើនទាក់ទងនឹងសវនកម្មនិងការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំង ជានាយកនាយកដ្ឋាន សវនកម្មផ្ទៃក្នុងរបស់និរន្តរនៅឆ្នាំ២០២០។ មុនពេលតែងតាំងជានាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់និរន្តរ លោកធ្លាប់មានបទពិសោធន៍ធ្វើជា៖ សវនករផ្ទៃក្នុង, សវនករឯកទេសផ្នែកសវនកម្មប្រតិបត្តិការ, សវនករជាន់ខ្ពស់ផ្នែកសវនកម្មហិរញ្ញវត្ថុ និងប្រធានផ្នែកសវនកម្មហិរញ្ញវត្ថុ ។
លោក សាំង សាវ៉ាត់

លោក សាំង សាវ៉ាត់

នាយក នាយកដ្ឋានសិក្សា និងអភិវឌ្ឍន៍

សញ្ញាតិខ្មែរ កើតនៅក្នុងឆ្នាំ ១៩៨៦, លោក សាំង សាវ៉ាត់ បានបញ្ចាប់ថ្នាក់អនុបណ្ឌិត លើជំនាញគ្រប់គ្រងអាជីវកម្ម និងថ្នាក់បរិញ្ញបត្រលើជំនាញអភិវឌ្ឍនសេដ្ឋកិច្ច ពីសលកវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១០។ លោកចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញវត្ថុ និរន្តរ ភីអិលស៊ី ក្នុងឆ្នាំ២០២០ ក្នុងតួនាទីជា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល ហើយលោកត្រូវតម្លើងជា នាយក នាយកដ្ឋានសិក្សា និងអភិវឌ្ឍន៍ នៅដើមឆ្នាំ២០២២។ មុនពេលចូលបម្រើការងារជាមួយ និន្តេរ លោកមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ហើយបានចាប់ផ្តើមការងារជាមន្ត្រីឥណទាន រហូតក្លាយជាប្រធានតំបន់នៅក្នុងឆ្នាំ២០១៤ ហើយលោកបានប្តូរតួនាទីទៅជាមន្ត្រីបណ្តុះបណ្តាល រហូតក្លាយជាមន្ត្រី បណ្តុះបណ្តាលជាន់ខ្ពស់ ក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជា នាយកគ្រប់គ្រងខេត្ត ហើយបានប្តូរតួនាទីទៅជា ប្រធានក្រុមសិក្សាឌីជីថល។ លោកបានចូលរួមវគ្គសិក្សាលើជំនាញជាច្រើន រួមមាន៖ ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ, កម្មវិធីគ្រប់គ្រងអភិវឌ្ឍន៍, ភាពជាអ្នកដឹកនាំ, ការលើកទឹកចិត្ត, ការគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធិភាព, វគ្គគ្រូបង្គោល, ការវិភាគឥណទាន, ជំនាញលក់ និងជំនាញផ្សេងៗជាច្រើនទៀតដែលពាក់ព័ន្ធ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។