អំពីយើង

ទំព័រដើម arrow អំពីគ្រឹះស្ថាន

សូមស្វាគមន៍មកកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី

សូមស្វែងយល់អំពី ក្រុមហ៊ុនរបស់យើង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មជាផ្លូវការនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៤ ពីសំណាក់ធនាគារជាតិនៃកម្ពុជា។ ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី មានការិយាល័យចំនួន ១១ តាមបណ្តាស្រុក ខេត្ត-ក្រុង-រាជធានី (ការិយាល័យកណ្តាល ០១ និងសាខាចំនួន ១០) និងមានបុគ្គលិកសរុប ២០២នាក់។ ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី មានអតិថិជនសកម្មចំនួន ៦.១១០ នាក់ និងទំហំឥណទានសរុបចំនួនជាង ១,៦៦ លានដុល្លារអាមេរិក ជាមួយនឹងកម្រិតឥណទានមានហានិ ភ័យ (PAR) ទាប។

Focus

ទស្សនៈវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី នឹងក្លាយជាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ប្រកបដោយការអភិវឌ្ឍ និងគុណធម៌។

Slogan

ពាក្យស្លោក

យើងរីកចម្រើនជាមួយគ្នាជានិរន្តរ

Mission

បេសកកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី គឺជាគ្រឹះស្ថានដែលផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបដល់ប្រជាពលរដ្ឋ ដោយផ្តោតជាអាទិភាពលើ៖

Spp

ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទំនាក់ទំនងប្រើប្រាស់សេវាហិរញ្ញវត្ថុ។

Quality

បង្កើតភាពស្និទ្ធស្នាល និងជាដៃគូដ៏ល្អ ដើម្បីឈានទៅរកភាពរីកចម្រើនទាំងអស់គ្នា។

Quality

កសាងសមត្ថភាពបុគ្គលិក ពង្រីកបណ្តាញប្រតិបត្តិការឱ្យបានធំទូលាយ រួមជាមួយនឹងការអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យាទំនើបទាន់សម័យ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ ច្បាប់ សីលធម៌ បរិស្ថាន និងកិច្ចការសង្គម។

Value

តម្លៃរួម

យើងប្តេជ្ញាចិត្តប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវគុណតម្លៃស្នូលរួមមួយ គឺ “ ថែរក្សា និងផ្តល់តម្លៃ” VCARE ក្នុងន័យថា យើងទាំងអស់គ្នាជាគ្រួសារតែមួយ WE ARE A UNITED FAMILY:

V: គុណធម៌ និងសុជីវធម៌

C: ការប្តេជ្ញាចិត្ត

A: គណនេយ្យភាព និងទំនួលខុសត្រូវ

R: សេចក្តីគោរព

E: ប្រសិទ្ធភាព និងនិរន្តរភាព

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី

|

© ២០២៥ - សិទ្ធិគ្រប់យ៉ាងរក្សាទុក