នៅថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងតាមដានផែនការយុទ្ធសាស្រ្តដែលបានកំណត់ឲ្យអនុវត្តក្នុងឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈុន ស៊ីណា ប្រធាននាយកប្រតិបត្តិ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅតាមនាយកដ្ឋាន និងគ្រប់សាខាទាំងអស់ ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ទាក់ទងនឹងបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក ក៏ដូចជាប្រមូលនូវធាតុចូលពីគ្រប់នាយកដ្ឋាន និងសាខាពាក់ព័ន្ធ ដើម្បីកំណត់ជា យុទ្ធសាស្រ្តសម្រាប់អនុវត្តបន្ត ឈានឲ្យសម្រេចបាននូវលទ្ធផលគាប់ប្រសើរ ស្របតាមផែនការដែលបានកំណត់ក្នុងឆ្នាំ២០២២ នេះ។
