ការគិតគូរយកចិត្តទុកដាក់ដើម្បីបង្កើននូវគុណភាពសេវាកម្ម និងការបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន គឺជាគោលដៅចម្បងបំផុតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ដែលត្រូវធ្វើជាប្រចាំ ដើម្បីឲ្យស្របទៅនឹងទស្សនៈវិស័យ និងបេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ។ ជាក់ស្តែង នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី មានសេចក្តីមោទនភាពដែលបានសម្រេចជ្រើសរើសធនាគារឯកទេស វីង (ខេមបូឌា) ធ្វើជាដៃគូយុទ្ធសាស្រ្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការដើម្បីបង្កើតសេវាកម្មបង់វិក្កយបត្រ។ ភាពជាដៃគូនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ ឲ្យគ្នាទៅវិញទៅមករវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី និងធនាគារឯកទេស វីង (ខេមបូឌា) រួមទាំង ផ្តល់នូវភាពងាយស្រួលដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ីទាំងអស់ ក្នុងការទូទាត់បង់សងឥណទានបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ឡើយ និងជាពិសេសដើម្បីលើកស្ទួយការអភិវឌ្ឍន៍វិស័យទូទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
