អនុលោមតាមផែនការប្រជុំប្រចាំឆ្នាំដែលបានកំណត់ជាទៀងទាត់រៀងរាល់ឆ្នាំនីមួយៗ នាថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងការកំណត់ផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តនាឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈុន ស៊ីណា ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី និងមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន មជ្ឈមណ្ឌល និងគ្រប់សាខាក្នុងរាជធានី និងតាមបណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។