នាថ្ងៃសៅរ៍ ១៣កើតខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈុន ស៊ីណា ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់គ្រប់នាយកដ្ឋាន មជ្ឈមណ្ឌល នាយកគ្រប់គ្រងតំបន់ នាយកគ្រប់សាខា និងគ្រប់ផ្នែកជំនាញនៅការិយាល័យកណ្តាល ។ គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងកំណត់នូវយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២ ដោយកំណត់ទិសដៅរួម គឺ ឆ្នាំ២០២២ គឺជាឆ្នាំនៃគុណភាពឥណទាន ។
