និរន្តរ ប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំ នៅសណ្ឋាគារ កាំបូឌីយ៉ាណា
ព្រឹត្តិការណ៍

និរន្តរ ប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំ នៅសណ្ឋាគារ កាំបូឌីយ៉ាណា

នាថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈុន ស៊ីណា ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់គ្រប់នាយកដ្ឋាន នាយកគ្រប់គ្រងតំបន់ នាយកសាខា និងគ្រប់ផ្នែកជំនាញទាំងអស់នៅការិយាល័យកណ្តាល និងតាមបណ្តាសាខាទាំងអស់ ។ គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីធ្វើការបូកសរុបនូវលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងកំណត់នូវយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តនាឆ្នាំ២០២៤ ដោយកំណត់នូវមូលបទរួម “ ប្រសិទ្ធភាពការងារឆ្ពោះទៅរកគុណភាពឥណទាន “ ។ ទន្ទឹមនឹងនេះដែរ ក្រៅអំពីជំនួបនៃកិច្ចប្រជុំ នាថ្ងៃនេះ ក៏ជាឱកាសដ៏ថ្លៃថ្លាដែលគ្រឹះស្ថានអាចធ្វើការតបស្នង និងបន្ថែមនូវការលើកទឹកចិត្តជូនចំពោះបុគ្គលិកនិយោជិតគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្ទាប់ពីបានខិតខំប្រឹងប្រែងបំពេញការងារពេញ០១ឆ្នាំ ២០២៣កន្លងមក តាមរយៈនៃការផ្តល់នូវឱកាសជួបជុំរីករាយ កម្សាន្តសប្បាយរួមគ្នា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ភាតរភាពរវាងបុគ្គលិកនិយោជិតទាំងអស់ ស្របតាមវប្បធម៌ការងារដ៏ល្អផូរផង់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ។

និរន្តរអានបន្ត
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១
ព្រឹត្តិការណ៍

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១

នៅថ្ងៃសៅរ៍ ១១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព . ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងតាមដានផែនការយុទ្ធសាស្រ្តដែលបានកំណត់ឲ្យអនុវត្តក្នុងឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈុន ស៊ីណា ប្រធាននាយកប្រតិបត្តិ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅតាមនាយកដ្ឋាន និងគ្រប់សាខាទាំងអស់ ។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ទាក់ទងនឹងបញ្ហាប្រឈមដែលបានជួបប្រទះកន្លងមក ក៏ដូចជាប្រមូលនូវធាតុចូលពីគ្រប់នាយកដ្ឋាន និងសាខាពាក់ព័ន្ធ ដើម្បីកំណត់ជា យុទ្ធសាស្រ្តសម្រាប់អនុវត្តបន្ត ឈានឲ្យសម្រេចបាននូវលទ្ធផលគាប់ប្រសើរ ស្របតាមផែនការដែលបានកំណត់ក្នុងឆ្នាំ២០២២ នេះ។

និរន្តរអានបន្ត
កិច្ចប្រជុំប្រចាំឆ្នាំ សម្រាប់ ឆ្នាំ២០២១
ព្រឹត្តិការណ៍

កិច្ចប្រជុំប្រចាំឆ្នាំ សម្រាប់ ឆ្នាំ២០២១

នាថ្ងៃសៅរ៍ ១៣កើតខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព . ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈុន ស៊ីណា ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់គ្រប់នាយកដ្ឋាន មជ្ឈមណ្ឌល នាយកគ្រប់គ្រងតំបន់ នាយកគ្រប់សាខា និងគ្រប់ផ្នែកជំនាញនៅការិយាល័យកណ្តាល ។ គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងកំណត់នូវយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២ ដោយកំណត់ទិសដៅរួម គឺ ឆ្នាំ២០២២ គឺជាឆ្នាំនៃ គុណភាពឥណទាន ។

និរន្តរអានបន្ត
ការប្រគល់រង្វាន់អនុស្សាវរីយ៍ ពី និរន្តរ
ព្រឹត្តិការណ៍

ការប្រគល់រង្វាន់អនុស្សាវរីយ៍ ពី និរន្តរ

រូបភាពសកម្មភាពតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ប្រគល់រង្វាន់អនុស្សាវរីយ៍ ជូនដល់អតិថិជនដែលត្រូវបានជ្រើសរើសតាមរយៈការចាប់ឆ្នោតតាមប្រព័ន្ធស្វ័យប្រវត្តិ (E-Election) ក្នុងចំណោមអតិថិជនទាំងអស់ដែលបានប្រើប្រាស់សេវាកម្មទូទាត់ប្រាក់សំណងឥណទានជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី តាមរយៈភ្នាក់ងារវីង នៅថ្ងៃទី ១១ ខែវិចិ្ឆកា ឆ្នាំ២០២១ ។

និរន្តរអានបន្ត
សហការជាមួយវីង
ព្រឹត្តិការណ៍

សហការជាមួយវីង

ការគិតគូរយកចិត្តទុកដាក់ដើម្បីបង្កើននូវគុណភាពសេវាកម្ម និងការបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន គឺជាគោលដៅចម្បងបំផុតរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ដែលត្រូវធ្វើជាប្រចាំ ដើម្បីឲ្យស្របទៅនឹងទស្សនៈវិស័យ និងបេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ។ ជាក់ស្តែង នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី មានសេចក្តីមោទនភាពដែលបានសម្រេចជ្រើសរើសធនាគារឯកទេស វីង (ខេមបូឌា) ធ្វើជាដៃគូយុទ្ធសាស្រ្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការដើម្បីបង្កើតសេវាកម្មបង់វិក្កយបត្រ។ ភាពជាដៃគូនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ ឲ្យគ្នាទៅវិញទៅមករវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី និងធនាគារឯកទេស វីង (ខេមបូឌា) រួមទាំង ផ្តល់នូវភាពងាយស្រួលដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ីទាំងអស់ ក្នុងការទូទាត់បង់សងឥណទានបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ឡើយ និងជាពិសេសដើម្បីលើកស្ទួយការអភិវឌ្ឍន៍វិស័យទូទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

និរន្តរអានបន្ត
កិច្ចប្រជុំប្រចាំឆ្នាំ
ព្រឹត្តិការណ៍

កិច្ចប្រជុំប្រចាំឆ្នាំ

អនុលោមតាមផែនការប្រជុំប្រចាំឆ្នាំដែលបានកំណត់ជាទៀងទាត់រៀងរាល់ឆ្នាំនីមួយៗ នាថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងការកំណត់ផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តនាឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈុន ស៊ីណា ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី និងមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន មជ្ឈមណ្ឌល និងគ្រប់សាខាក្នុងរាជធានី និងតាមបណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

និរន្តរអានបន្ត